Smart Office 101


បច្ចេកវិទ្យាឌីជីថល គឺជាមធ្យោបាយដែលត្រូវបានប្រើប្រាស់ក្នុងការអភិវឌ្ឍប្រទេសជាតិ និងតភ្ជាប់ទៅកាន់ប្រទេសក្នុងតំបន់ ព្រមទាំងនៅជុំវិញពិភពលោក។ បច្ចេកវិទ្យាឌីជីថលរួមមាន៖ ទូរស័ព្ទវៃឆ្លាត (Smart Phone) បច្ចេកវិទ្យាក្លោដ (Cloud Computing) បច្ចេកវិទ្យាប្រើរូបូ (Robotics) បច្ចេកវិទ្យាប្លុកឆេន (Block Chain) និងអ៊ិនធើណិតនៃបរិក្ខារ (Internet Of Things) ជាដើម ដែលបានកំពុងផ្តល់លទ្ធភាពខ្ពស់ក្នុងការបង្កើនការតភ្ជាប់រវាងមនុស្ស និងមនុស្ស ក៏ដូចជាបង្កើតឡើងនូវធុរកិច្ចថ្មីៗ។ ឧស្សាហកម្មឌីជីថល (Digital Industry) ប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការបង្កើនសង្វាក់ផលិតកម្ម ក្នុងនោះបដិវត្តនៃឧស្សាហកម្មឌីជីថលមានចំនួន ០៤សម័យកាល រួមមាន៖
  • ឧស្សាហកម្មឌីជីថល ១.០៖ ជាប្រភេទឧស្សាហកម្មប្រើប្រាស់ថាមពលធ្យូងថ្ម និងចំហាយទឹក បានចាប់ផ្តើមអំឡុងឆ្នាំ ១៧៨៤
  • ឧស្សាហកម្មឌីជីថល ២.០៖ ឧស្សាហកម្មប្រើប្រាស់ថាមពលអគ្គីសនី បានចាប់ផ្តើមអំឡុងឆ្នាំ ១៨៧០
  • ឧស្សាហកម្មឌីជីថល ៣.០៖ ឧស្សាហកម្មប្រើប្រាស់ម៉ាស៊ីនកុំព្យូទ័រ និងថាមពលអគ្គីសនី បានចាប់ផ្តើមអំឡុងឆ្នាំ ១៩៦៩
  • ឧស្សាហកម្មឌីជីថល ៤.០៖ ឧស្សាហកម្មប្រើប្រាស់បច្ចេកវិទ្យា និងឧបករណ៍តភ្ជាប់ (IoT) ជាបណ្តាញណេតវើក (ពេលបច្ចុប្បន្ន)