Smart Office 101


បច្ចេកវិទ្យាសំខាន់ៗចំនួន៥ កំពុងជួយដោះស្រាយបញ្ហាពិភពលោកនៅក្នុងឆ្នាំ២០២៣



ភាពរីកចម្រើននៃបច្ចេកវិទ្យា មានឥទ្ធិពលយ៉ាងធំធេង ក្នុងការបង្កើតឱ្យមានភាពរីកចម្រើន និងដំណោះស្រាយឆ្លាតវៃ សម្រាប់វិបត្តិធំៗ ដែលកំពុងកើតមានក្នុងពិភពលោក។ ទន្ទឹមនឹងល្បឿន នៃការរីចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា មនុស្សក៏កំពុងប្រឈមបញ្ហាជាច្រើនផងដែរ ខណៈហានិភ័យមួយចំនួនសឹងតែមិនអាចគ្រប់គ្រងបាន។ វិបត្តិភូមិសាស្ត្រនយោបាយ ភាពពហុប៉ូលនៃពិភពលោក និងវិបត្តិអាកាសធាតុ សុទ្ធសឹងតែអាចនាំឱ្យមនុស្ស និងពិភពលោក ធ្លាក់ក្នុងគ្រោះថ្នាក់។ បញ្ហាទាំងនេះ តម្រូវឱ្យអ្នកដឹកនាំត្រូវប្រើបច្ចេកវិទ្យាដើម្បីបង្កើតដំណោះស្រាយវិជ្ជមាន​សម្រាប់មនុស្ស។ ជាមួយគ្នានេះ គេសង្កេតឃើញបច្ចេកវិទ្យាចំនួន ៥ដែលមានសន្ទុះរីកចម្រើនខ្លាំង។